ឯកឧត្តម ហេង រតនា បានដឹកនាំការពិភាក្សាជាក់ស្តែងជាមួយក្រុមប្រឹក្សាយោបល់ជប៉ុនរបស់JICA ក្នុងការសិក្សាស្រាវជ្រាវវាយតំលៃតំរូវការនិងរូបរាងអាគារផេ្សងៗ ដែលត្រូវសាងសង់ទាំងនៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង រតនា បានដឹកនាំការពិភាក្សាជាក់ស្តែងជាមួយក្រុមប្រឹក្សាយោបល់ជប៉ុនរបស់JICA ក្នុងការសិក្សាស្រាវជ្រាវវាយតំលៃតំរូវការនិងរូបរាងអាគារផេ្សងៗ ដែលត្រូវសាងសង់ទាំងនៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ចង់បានអាគារសារមន្ទីររាងគ្រាប់មីនធំជាងគេលេីពិភពលោក មិនមែនសំរាប់ធ្វេីឱ្យផ្ទុះស្លាប់មនុស្សនោះទេ តែសំរាប់បង្ហាញពិភពលោកថា សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកសន្តិភាព បានដឹកនាំកម្ពុជា ពីប្រទេសមានគ្រាប់មីនប្រឆាំងមនុស្សជាតិច្រេីនជាងគេលេីពិភពលោក មកជាប្រទេសគ្មានគ្រាប់មីនប្រឆាំងមនុស្សទៀតឡេីយនៅចុងឆ្នាំ២០២៥ និងបន្សល់ទុកតែអាគាររាងគ្រាប់មីនធំបំផុតដេីម្បីយុវជនជំនាន់ក្រោយៗទៀតស្វែងយល់រៀនសូត្រអំពីមរតកសង្គ្រាម និងអត្ថន័យនៃសន្តិភាពពេញលេញនៅកម្ពុជា ។
ឯកឧត្តមក៏បានបង្ហាញដល់ក្រុមវិស្វករជប៉ុនកុំឲ្យពិបាកយល់ពីទ្រង់ទ្រាយសំណង់ ដែលមានពាក់ព័ន្ធនិងការដាក់គ្រាប់មីនសម្រាប់តាំងបង្ហាញដែលងាយផ្ទុះ មានតែយកគ្រាប់មីនមែនទែនដែលបានបន្សាបរួច យកមកបង្ហាញតែម្តង ៕ អរគុណសន្តិភាព