ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅរដ្ឋបាលខេត្តសៀមរាប ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំក្រសួងបរិស្ថាន ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំខេត្តអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋាន៕ អរគុណសន្តិភាព