រដ្ឋបាលរាជធានីភ្នំពេញបើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩តេជោសន្តិភាពរាជធានីភ្នំពេញចំនួន១១អាគារ លើផ្ទៃដីជាង៧ហិចតា ​

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការ សាង​សង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩តេជោសន្តិភាពរាជធានីភ្នំពេញ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតំរូវឲ្យធ្វើការ​សាងសង់ឱ្យរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។

​ពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់ មណ្ឌលព្យាបាលជំងឺកូវីដ.១៩​តេជោសន្តិភាពរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងនារសៀល១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

តាមការអោយដឹងពីមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា៖មណ្ឌលព្យាបាលជំងឺកូវីដ.១៩នេះមានឈ្មោះថាតេជោសន្តិភាពរាជធានីភ្នំពេញដែលត្រូវសាងសង់ចំនួន១១អាគារលើផ្ទៃដីជាង៧ហិកតាស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅដែលនឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងរយះពេលរវាង​១ឆ្នាំ។

ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានណែនាំឧិ្យមានការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩ឲ្យបានឆាប់រហ័សដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ.១៩ពិសេសក្នុងរាជធានីភ្នំពេញក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កំពុងរីករាលដាល យ៉ាងឆាប់រហ័សចូលក្នុងសហគមន៏ដោយបានបំប្លែងខ្លួនជាអូមីក្រុងនឹងមានការឆ្លងលឿនទៀតផង។

មន្ត្រីសុខាភិបាលបានបង្ហាញក្តីបារម្មណ៏ពីការរាលដាលនៃ ជំងឺដ៏កាចសាហាវនេះ នឹងបានអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋអោយខិតខំ យកចិត្តទុកដាក់អនុវត្តវិធានការ៣ការពារ៣កុំឲ្យបានម៉ត់ចត់និងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ.១៩ឲ្យបានគ្រប់ដូសនិងដូសជំរុញ។

ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩នាពេលនេះ បានបង្ហាញឲ្យឃើញពីការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោ ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ.១៩ ដែលយើងមិនដឹងថាវានឹងបញ្ចប់នៅពេលណា ដូច្នេះយើងត្រូវ រៀនរស់តាមរបត់ថ្មី នៃសម័យកូវីដ ហើយអាគារមណ្ឌលព្យាបាលជំងឺកូវីដ.១៩ នេះក៏ជាសមិទ្ធិផលថ្មីដែលនឹងកើតចេញជារូបរាងនៅដើមឆ្នាំ២០២២នេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង