សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចចិត្ត លើកពេលនៃការជួបជុំ ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មី អូមីក្រុង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះន័យសេចក្តីទាំងស្រុងថា ៖ ” ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថាអូមីក្រុងបាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។
ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម ខ្ញុំសម្រេចចិត្ត លើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភ: ២០២២ ទៅពេលក្រោយវិញ។
រក្សាជីវិត និងសុខភាពគឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ។
រក្សាបានជីវិតនិងមានសុខភាពល្អមិនខ្វះទេ ពេលវេលានៃការជួបជុំ។
សង្ឃឹមថាចៅៗនិង ក្រុមគ្រួសារនឹងមានការយោគយល់នូវការលំបាកនេះ៕” អរគុណសន្តិភាព