លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋចំនួន ១.០០០ គ្រួសារ នៅខេត្តកំពត
ខេត្តកំពត៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១០០០គ្រួសារ គ្រាដែលមកទទួលស្បៀងពីរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកំពត ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ១០គីឡូក្រាម និងទឹកត្រី ១ដប ។
លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ការជួបជុំនាថ្ងៃនេះ គឺយើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងស្ថានភាពប្រទេសមានសុខសន្តិភាព ដែលបានកើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
អំណោយជាសប្បុរសធម៌ ក៏ជាសិល្បៈនៃការចែករំលែក ហើយក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ នៃការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងដែលយើងមិនបានដឹងនោះឡើយ ។
ដោយឡែកនៅក្នុងខេត្តកំពត បើតាមផែនការដែលរដ្ឋបាលខេត្តបានកំណត់ គឺការចែកស្បៀងនេះ ជារៀងរាល់ ៣ដង ក្នុងមួយសប្តាហ៍ គឺថ្ងៃ ច័ន្ទ ពុធ និងថ្ងៃសុក្រ ។
ទន្ទឹមនឹងនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមកនូវការផ្តាំផ្ញើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលបានមកទទួលស្បៀងថ្ងៃនេះ និងបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋបន្តអនុវត្តនូវវិធានការបីកុំ និងបីការពារ ឲ្យបានជាដាច់ខាត ដើម្បីការពារសុខភាពខ្លួនយើង គ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើង ចាកផុតពីជម្ងឺឆ្លងកូវីដ-៩ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានលើកឡើងអំពីចំណុចសំខាន់មួយចំនួនដើម្បីចៀសផុតពីការឆ្លងជម្ងឺកូវីដ.១៩ មានដូចជា ៖
១ – ត្រូវបង្កើនប្រសិទ្ធិភាពការពាររាងកាយពីមេរោគកូវីដ ១៩ ពិសេសគឺប្រភេទបំប្លែងថ្មី អូមីក្រុង ចាំបាច់ពលរដ្ឋគ្រប់រូប ត្រូវពន្លឿននៃការចាក់ដូសទី៣ ឲ្យបានលឿន ដើម្បី បន្តដល់ ដូសទី ៤ ដែលជាដូសជម្រុញ និងត្រូវមិនត្រូវរំពឹងតែ ២ដូស ដែល បាន ចាក់រួចហើយនោះទេ ។
១ – ត្រូវបង្កើនប្រសិទ្ធិភាពការពាររាងកាយពីមេរោគកូវីដ ១៩ ពិសេសគឺប្រភេទបំប្លែងថ្មី អូមីក្រុង ចាំបាច់ពលរដ្ឋគ្រប់រូប ត្រូវពន្លឿននៃការចាក់ដូសទី៣ ឲ្យបានលឿន ដើម្បី បន្តដល់ ដូសទី ៤ ដែលជាដូសជម្រុញ និងត្រូវមិនត្រូវរំពឹងតែ ២ដូស ដែល បាន ចាក់រួចហើយនោះទេ ។
២- បន្តការខិតខំតទៅទៀត ក្នុងការប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ ជាពិសេស ត្រូវអនុវត្តតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
៣. ចូលរួមអនុវត្តតាមសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង» ។