ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងជួយរុះរើផ្ទះជូនប្រជាពលរដ្ឋទៅនៅដីឡូតិ៍ថ្មី ក្រោយការដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះ
(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដឹកនាំដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងជួយរុះរើផ្ទះជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរុះរើផ្ទះចេញពីដីគេមកតាំងលំនៅលើដីស្របច្បាប់របស់ពួកគាត់ បន្ទាប់ពីទទួលយកការដោះស្រាយតាមបែបឈ្នះឈ្នះ និងចាប់ឆ្នោតយកលេខក្បាលដីឡូតិ៍រួចរាល់ក្រោមកិច្ចសហការដោះស្រាយ និងរៀបចំដោយក្រុមការងារខុទ្ទកាល័យ និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ។ ប្រជាពលរដ្ឋបានសម្តែងនូវការត្រេកអរនិងបានបង្ហាញនូវភាពកក់ក្តៅ និងរូតរះរុះរើចេញពីដីទំនាស់ មករស់នៅលើដីស្របច្បាប់របស់ពួកគាត់គ្រប់ៗគ្នា ៕