ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប

ខេត្តសៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងពិធីសំណេះ​សំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង និងស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក. ខេត្តសៀមរាប។ ពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយសមាជិក សមាជិកា ស.ស.យ.ក. ខេត្តសៀមរាបជាច្រើនរូបទៀត ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង