ឯកឧត្តម ប្រាក់ សោភ័ណ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប
ខេត្តសៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បន្តពី ឯកឧត្តម ទៀ សីហា។
ស្របពេលនៃការទទួលបានសេចក្តីសម្រេច ឯកឧត្តម ប្រាក់ សោភ័ណ បានសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណសម្រាប់ការផ្តល់ទំនុកចិត្ត ដល់ក្នុងការចូលរួមសកម្មភាពសង្គមមនុស្សធម៌ និងបណ្តុះបណ្តាលធនធានយុវជនកម្ពុជាក្នុងខេត្តសៀមរាប។
ឯកឧត្តមបានធ្វើការប្តេជ្ញាចិត្ត ចំពោះមុខក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាថា គោរព អនុវត្តម៉ឹងម៉ាត់ តាមបទបញ្ជាផ្ទៃក្នុង និងគោលការណ៍ដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្តមប្រធាន បេ្តជ្ញាគោរពគាំទ្រ និងអនុវត្ត តាមផែនការយុទ្ធសាស្រ្តឆ្នាំ២០១៣-២០១៨ បន្តសាមគ្គីភាពផ្ទៃក្នុងរឹងមាំ បង្កើនកិច្ចសហការរដ្ឋបាលខេត្ត អាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធ ដើម្បីជាចំណែកក្នុងការអភិវឌ្ឍន៍ និងលើកស្ទួយសង្គម ជាពិសេសបេ្តជា្ញលើកកម្ពស់យុវជនក្នុងរង្វង់ ស.ស.យ.ក. ក៏ដូចជាយុវជនដទៃទៀត និងប្តេជ្ញាចូលរួមជាកម្លាំងចលករមួយថ្មីក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមជាតិ។
សូមបញ្ជាក់ដែរថា ឯកឧត្តម ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាប្រធាន ស.ស.យ.ក. ខេត្តសៀមរាបតាំងពីឆ្នាំ២០១៩ មកម៉្លេះ ដោយសារតែបរិបទកូវីដ១៩ ទើបធ្វើឱ្យ ស.ស.យ.ក.យើង មិនអាចរៀបចំកម្មវិធីប្រកាសទទួលនេះបាន រហូតមកទល់ថ្ងៃនេះ ៕ អរគុណសន្តិភាព