សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងចុះផ្សាយព័ត៌មានមិនពិត បន្ទាប់ពីបានឃើញសារពត៌មានមួយឈ្មោះ រស្មីក្រុងតាខ្មៅ បានចុះផ្សាយថា “នៅតាមបណ្តោយផ្លូវលេខ៤៧ កែងផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានបើកបើកល្បែង (ចាក់បាល់ បៀបាការ៉ាត់) តាមប្រព័ន្ធអនឡាញ” នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វត្តភ្នំ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចុះត្រួតពិនិត្យជាក់ស្តែងទីតាំងខាងលេី ជាលទ្ធផលទីតាំងខាងលើបានចាក់សោរបិទទ្វារ និងពុំឃើញមានការបេីកលេងល្បែងស៉ីសងដូចការចុះផ្សាយនោះទេ។
សូមបញ្ជាក់ចំពោះទីតាំងខាងលើនេះ មានច្បាប់អនុញ្ញាតបេីកឆ្នោតឡូតូយីហោ ៨៨៨៨៕