សំបុកសត្វកុកពាក់អំបោះ ញាស់កូនបានចំនួនខ្ពស់បំផុតនៅដែនជម្រកសត្វព្រៃលំផាត់នៅក្នុងឆ្នាំ២០២១

ក្រុមការងារស្រាវជ្រាវ បានបង្ហាញថាបានរកឃើញសំបុកសត្វកុកពាក់អំបោះនៅដែនជម្រកសត្វព្រៃលំផាត់ មានចំនួន ៨ សំបុក ត្រូវបានញាស់ដោយជោគជ័យ និងមានកូនសរុបចំនួន ១៥ក្បាល ជាលទ្ធផលស្រាវជ្រាវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ដោយអង្គការ Bird Life In Cambodia និងបានបញ្ជាក់​ថាក្នុងឆ្នាំ២០២១ កូនសត្វដែលញាស់បានជោគជ័យ ជាចំនួនខ្ពស់បំផុតបើប្រៀបធៀបនឹងរដូវបន្តពូជមុនៗ។
លទ្ធផលពងកូនសត្វកុកពាក់អំបោះ នៅដែនជម្រកសត្វព្រៃលំផាត់ ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តរតនគីរី និងមណ្ឌលគីរី រយៈពេល៥ឆ្នាំចុងក្រោយ ដោយចាប់ផ្តើមកត់ត្រាសំបុករបស់កុកពាក់អំបោះលើកដំបូងនៅឆ្នាំ ២០១៧ ហើយនៅពេលនោះបានកត់ត្រាបាន ៨សំបុក និងកូនញាស់ជោគជ័យបានត្រឹមតែ ៥ក្បាល។
សូមបញ្ជាក់ថា កុកពាក់អំបោះ ត្រូវបានចាត់ចូលក្នុងបញ្ជីរក្រហមពិភពលោក IUCN ជាប្រភេទជិតរងការគម្រាមកំហែង ហើយចំនួនរបស់វានៅលើពិភពលោកកំពុងមានការធ្លាក់ចុះ បក្សីប្រភេទនេះត្រូវបានរកឃើញបន្តពូជជារៀងរាល់ឆ្នាំនៅដែនជម្រកសត្វព្រៃលំផាត់។ រដូវបន្តពូជរបស់បក្សី គឺចាប់បីខែកក្កដា រហូតដល់ខែធ្នូ ហើយពួកវាចូលចិត្តធ្វើសំបុកលើដើមឈើធំៗ ដែលដុះនៅតាមមាត់ទន្លេ ឬអូរ។ នៅក្នុងរដូវបន្តពូជឆ្នាំ ២០២១ នេះ សំបុកសត្វកុកពាក់អំបោះចំនួន ៩សំបុក ត្រូវបានកត់ត្រាបាននៅដែនជម្រកសត្វព្រៃលំផាត់ដោយក្រុមការងាររបស់យើង សំបុកសត្វទាំងអស់ត្រូវបានតាមដាន​ពី​ការវិវឌ្ឍន៍របស់វា និងការពារពីការរំខាន​នានា។
សត្វកុកពាក់អំបោះ កំពុងត្រូវបានគំរាមកំហែងដោយកត្តាមួយចំនួនដូចជា ការរំខានពីមនុស្ស ការបរបាញ់ និងការបាត់បង់ទីជម្រក៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង