Detail Top Banner

ត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹង ចំពោះ ជនដឹកលើសទម្ងន់ ល្មើសច្បាប់រដ្ឋ បំផ្លាញស្ពាន ផ្លូវ បំផ្លាញជាតិ បំផ្លាញខ្លួនឯង បំផ្លាញអ្នកដ៏ទៃ

ខេត្តសៀមរាប៖ សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ នៅចំណុចលើស្ពានវត្តស្លែង ស្ថិតក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប មានករណី បាក់ស្ពានមួយ ដែលបង្កឡើងដោយរថយន្តម៉ាក NISSAN DESEL ផលិតឆ្នាំ១៩៩៨ ពាក់ផ្លាកលេខ សៀមរាប 3A-3222 ប្រភេទបែន ពណ៌បៃតង អ្នកបើកបរឈ្មោះ លឹម រ៉េត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដឹកថ្មប្រភេទ 4×6 សរុបទំងន់ ទាំងអស់ ២៨តោន ទិសដៅពីជើងទៅត្បូង ហើយបានបើកឆ្លងកាត់លើស្ពានលើសទំងន់ បណ្តាលឲ្យបាក់ចំកណ្តាលស្ពាន។
សមត្ថកិច្ចបានបញ្ជាក់ថា ដោយសារ រថយន្តដឹកលើសទំងន់ ទើបបង្កជាគ្រោះថ្នាក់បែបនេះ។
ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ដែលជាអ្នកបើកបររថយន្ត ឈ្មោះ លឹម រ៉េត ភេទប្រុស បង្កការខូចខាត បាក់ស្ពានថ្មប្រវែង ៥ម៉ែត្រគុណនឹង ៤.៥០ម៉ែត្រ ខូចខាតរថយន្តចំនួន១គ្រឿង ក្រុមជួយសង្គ្រោះបានបញ្ជូនអ្នកបើកបរទៅព្យាបាលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង