ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជួបជាមួយលោក HONDA Keisuke

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមឯកអគ្គរាជទូត មិកាមិ បានស្វាគមន៍ និងផ្លាស់ប្តូរយោបល់ជាមួយគ្រូបង្វឹកបាល់ទាត់ជប៉ុន រួមមានលោក HONDA Keisuke អ្នកគ្រប់គ្រងទូទៅនៃក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាកីឡាករបាល់ទាត់ជប៉ុនក្នុងលីគកម្ពុជា និងតំណាងមកពីក្រុមហ៊ុនជប៉ុនដែលឧបត្ថម្ភគាំទ្រ។
យើងជឿជាក់ថា វាជាឱកាសដ៏ល្អសម្រាប់ពួកគេក្នុងការស្គាល់គ្នា និងរួមតែមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រកីឡាបាល់ទាត់កម្ពុជាឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវក្តីសង្ឃឹមថាភាគីពាក់ព័ន្ធទាំងអស់របស់ប្រទេសជប៉ុននឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងវិស័យរៀងៗខ្លួន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត រួមទាំងវិស័យបាល់ទាត់ផងដែរ ៕ ស្ថានទូតជប៉ុននៅកម្ពុជា
អត្ថបទដែលជាប់ទាក់ទង