ជំនួយការងារ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ណឹប សុវត្តិ នាំយកនូវសម្ភារៈបច្ចេកទេសដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍ តំបន់ប្រវត្តិសាស្រ្តឲ្យក្លាយជាតំបន់ទេសចរណ៍
ខេត្តបន្ទាយមានជ័យ៖ លោកវរៈសេនីយ៍ទោ យែម សារឿន ក្រុមការងារស្រាវជ្រាវប្រតិសាស្ត្រយោធា និងជំនួយការងារ ឯកឧត្ដម នាយឧត្ដមសេនីយ៌ ណឹប សុវត្តិ ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បាននាំនូវ សម្ភារៈបច្ចេកទេស ដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍ ទីតាំងប្រវត្តិសាស្ត្រអោយកាន់តែប្រសើឡើង នាទីតាំងប្រវត្តិសាស្ត្រ យោធានៅទិសយោធភូមិភាគទី៥ តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំប្រាក់ ៥១៩ ភូមិក្ដិបថ្ម ឃុំគោតរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។
លោកវរៈសេនីយ៍ទោ យែម សារឿន ក្រុមការងារស្រាវជ្រាវប្រតិសាស្ត្រយោធាប្រាប់ថា៖ គោលបំណង ត្រួតពិនិត្យថែទាំ នាំនូវ សម្ភារៈបច្ចេកទេស នាទីតាំងនេះ និងបានទទួលការណែនាំផ្ទាល់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៌ ណឹប សុវត្តិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ តំបន់ប្រវត្តិសាស្រ្ត អោយក្លាយជាតំបន់ ទេសចរណ៍ប្រវត្តិសាស្ត្រ និងដើម្បីអោយអ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់ អំពីប្រវត្តិសាស្រ្តពិត ពិសេស ប្រវត្តិការតស៊ូនិងការចូលរួមចលនាតស៊ូ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាណាកម្ពុជា និង អ្នកតស៊ូជាច្រើនទៀត ដើម្បីនាំមាគា៏កម្ពុជា ឈានមករកសន្តិភាព និងការអភិវឌ្ឍន៍ដូចពេលបច្ចប្បន្ន។
លោកជំនួយការងារ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណឹប សុវត្តិ លោកវរៈសេនីយ៍ទោ យែម សារឿន បន្តអោយដឹងទៀតថា៖ ក្រៅពីការងារគៀងគរសប្បរសជន លោកផ្ទាល់ក៍បានឧបត្ថមថវិការមួយចំនួនក្នុងការអភិវឌ្ឍន៍ តំបន់ប្រវត្តិសាស្ត្រយោធា រួមមាន៖
ជួយថវិការចំនួន ១លានរៀល សម្រាប់ជួសជុល ផ្លូវចូលតំបន់ប្រវត្តិសាស្ត្រ យោធានៅទិសយោធភូមិភាគទី៥ នាតំបន់តេជោភ្នំប្រាក់៥១៩ ភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក និងផ្ដល់ចវិការ ២សែនរៀលសម្រាប់ដោះស្រាយទឹកភ្លើង ព្រមទាំងជួយថវិការ ១សែន ៥ម៉ឺនរៀលក្នុង១ខែ សម្រាប់កម្លាំងប្រចាំការផងដែរ។
ក្នុងឱកាសចុះត្រួតពិនិត្យទីតាំងប្រវត្តិសាស្ត្រ យោធានៅទិសយោធភូមិភាគទី៥ តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំប្រាក់ ៥១៩ លោកវរៈសេនីយ៍ទោ យែម សារឿន បាននាំយកនូវ សម្ភារៈបច្ចេកទេស មានទូរទស្សន៍ឆ្លាតវៃ ម៉ាកសាំស៊ុង(Samsung)ទំហ៊ំ ៣២អ៊ិញ និងជើងចាំភ្ជាប់ជញ្ជាំង ចំនួន១ ភ្លើងបំភ្លឺដោយប្រើពន្លឺព្រះអាទិត្យ(សូឡា)ចំនួន២គ្រាប់ ទូរដាក់សៀវភៅ និងទស្សនាវតីប្រវត្តិសាស្ត្រ មួយចំនួនទៀត សម្ភារៈទាំងនេះ និងផ្ដល់ជូន តំបន់ប្រវត្តិសាស្ត្រយោធាតេជោសារតាំងម៉ាឡៃ និងតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូន ។
លោកវរៈសេនីយ៍ទោ យែម សារឿន មានប្រសាសន៍ថា៖ កងទ័ពជារបងដ៍រឹងមាំសម្រាប់ ការពារបូរណៈភាពទឹកដីផង និងប្រជាជន ហើយមានកាតព្វកិច្ចចំពោះជាតិនិងមាតុភូមិ ដូច្នេះកងទ័ពត្រូវខិតខំបន្ថែមទៀតបង្កើនលទ្ធភាព និងសមត្ថភាពខ្លួនស្របពេលក្រសួងការពារជាតិមានសន្តិភាពគ្រប់គ្រាន់។
ជាចុងក្រោយ លោកវរៈសេនីយ៍ទោ បានពាំនាំប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ដាំផ្ញើដល់បងប្អូនកងទ័ព ទប់ស្កាត់អោយបាន ការឆ្លងដែនរបស់ពលករ ចូលរួមបង្ការការឆ្លងរីករាលដាលជម្ងឺមេរោគ កូវីដ.១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ អរគុណសន្តិភាព