នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត នាំនាំយកអំណោយមនុស្ស ធម៌ចូលរួមរំលែក ទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ដែលទទួលមរណភាពបន្ទាប់ពីឆ្លងទន្លេរួច
ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ លោក យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តព្រះវិហារ បាននាំនាំយកអំណោយមនុស្ស ធម៌ចូលរួមរំលែក ទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ដែលទទួលមរណភាពបន្ទាប់ពីឆ្លងទន្លេរួច នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ហើយគ្រួសារមានជីវភាពខ្វះខាត ដើម្បីយកទៅរៀបចំបុណ្យនៅស្រុកជ័យសែន។
សម្ភារៈផ្តល់ជូនរួមមាន អង្ករ៥០គីឡូ មី២កេស ទឹកស៊ីអីវ ១យួរ ត្រីខ១យួរ ទឹកសុទ្ធ២កេស និងថវិកាចំនួន ៥០០០០០រៀល និងមានការឧបត្ថម្ភពីមន្ទីរពេទ្យបង្អែក ១៦មករា ផងដែរ៕ អរគុណសន្តិភាព