អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ រៀបចំពិធីប្រកាសចូលកាន់មុខតំណែង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាព្រឹកថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗក្នុងសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១ និងលេីកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ដោយមានអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្រ្តីជំនាញពាក់ព័ន្ធ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានមតិស្វាគមន៍ដល់អង្គប្រជុំទាំងមូលដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានកោតសរសេីរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានខិតខំបំពេញការងារកន្លងមកក្នុងអង្គភាព និងបានលេីកការផ្សព្វផ្សាយនូូវខ្លឹមសារចំណុចសំខាន់ៗទាំង៩ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងមហាផ្ទៃ។
បន្ថែមពីនេះទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជំរុញលេីការងារត្រៀមចុះសវនដ្ឋាននាពេលខាងមុខដេីម្បីឱ្យមានប្រសិទ្ធភាពល្អប្រសេីរ៕