ថ្ងៃនេះកម្ពុជាយើងរកឃើញអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៣០នាក់ (ករណីនាំចូល១៣នាក់ និងសហគមន៍៣១៧នាក់), ជាសះស្បើយ៤០៨នាក់ និងស្លាប់១នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៣០នាក់ ក្នុងនោះករណីនាំចូលចំនួន១៣នាក់ និងឆ្លងក្នុងសហគមន៍៣១៧នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤០៨នាក់ និងអ្នកស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣២,៤០២នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៦,៤៣៩នាក់, ស្លាប់សរុបចំនួន ៣,០៤១នាក់៕

អត្ថបទដែលជាប់ទាក់ទង