Detail Top Banner

សម្តេចក្រឡាហោម ស ខេង នឹងដឹកនាំកិច្ចប្រជុំពិសេសមួយ ដើម្បីដោះស្រាយវិវាទការងារកាស៊ីណូណាហ្គាវើលដ៍ នារសៀលថ្ងៃនេះ

ភ្នំពេញ៖ បើតាមប្រភពដែលទទួលបានពីរដ្ឋបាលរាជធានីភ្នំពេញ តាមការគ្រោងទុក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំមួយស្តីពីការដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ នៅវេលាម៉ោង៣:០០រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ ដោយអញ្ជើញថ្នាក់ដឹកនាំនិងសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងរដ្ឋបាលរាជធានីភ្នំពេញចូលរួមផងដែរ ។
ប្រភពដដែលបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង នឹងដឹកនាំកិច្ចប្រជុំនេះ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នសំខាន់ៗ រួមមានដូចខាងក្រោម៖
– ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
– ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
– ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
– ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ
– ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
– ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
– ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
– ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
– ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
– ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ
– ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
– ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ
– ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង