គម្រោង “Skills for Future Economy Sector Development Program” ជាគម្រោងថ្មីមួយដែលជួយកែទម្រង់ប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទបដិវត្តឧស្សាហកម្ម៤.០
ភ្នំពេញ៖ គម្រោង “Skills for Future Economy Sector Development Program” ជាគម្រោងថ្មីមួយដែលជួយកែទម្រង់ប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទបដិវត្តឧស្សាហកម្ម៤.០ នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងថ្មីនេះ តាមរយៈប្រព័ន្ធអនឡាញជាមួយលោកស្រី Ayako Inagaki, Director Human and Social Development Division, Southeast Asia Department, ADB Manila Philippines លោកស្រី Yumiko Yamakawa និងសហការី ឯកឧត្តម ហែម វណ្ឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ ក្នុងកិច្ចពិភាក្សានេះក៏មានការអញ្ជើញចូលរួមពីលោកស្រី ឱក ម៉ាលីកា តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំប្រទេសកម្ពុជា(AFD) ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) និងសហការី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបច្ចេកទេស និងវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធផងដែរ៕ អរគុណសន្តិភាព