រាជធានីភ្នំពេញ មានការអភិវឌ្ឍច្រើននិងមានការទាក់ទាញខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា បានលេចឡើងនូវសោភណ្ឌភាពកាន់តែស្រស់បំព្រងក្នុងការទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិ ដែលមកទស្សនា ក៏ដូចជាមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ ។
ភាពទាក់ទាញទាំងនេះ ដោយសារភ្នំពេញមានសួនច្បារជាច្រើនកន្លែងយ៉ាងប្រណិតៗ មានទាំងកន្លែងហាត់ប្រាណ កន្លែងអង្គុយលេងស្រូបយកខ្យល់អាកាសក្រោយពីសម្រាកការងារឬថ្ងៃបុណ្យទានជាដើម មាន ឧបករណ៍​ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ។ ចំណែកនៅតាមដងទន្លេសាបឯណោះវិញ នៅពេលនេះផ្លាសាគូរ៉ា បាននិងកំពុងរីកស្គុះស្គាយគួរជាទីគយគន់ មិនចាញ់សាគូរ៉ានៅប្រទេសជប៉ុននោះឡើយ ។ ភាពទាក់ទាញមួយទៀតនោះ គឺនៅរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងស្ពានអាកាស ស្ពានអាកាសថ្មើរជើងផ្លូវ ក្រោមដី ការកសាងនូវបណ្ដាញលូថ្មី ជាច្រើនខ្សែ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ។ ជាងនេះទៅ​ទៀត​អ្វី ដែលជាការចាប់អារម្មណ៍មួយទៀតនោះ គឺនៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញ បានផុសឡើងនូវអាគារខ្ពស់ៗ ខុនដូប្រណិតៗ បណ្តុំផ្ទះល្វែងជាច្រើនកន្លែង បានផុសឡើងព្រមៗគ្នាទាំងនៅជាយក្រុងនិងនៅកណ្ដាលរាជធានីភ្នំពេញ។
ជាក់ស្ដែងកាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាក់រួចហើយថា៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់​ឡើងទៅ មានចំនួន ២២៥អគារ ហើយក្នុងឆ្នាំ២០២១កន្លងទៅ យើងទទួលបានតម្រោងសាងសង់ថ្មីៗពីវិស័យឯកជន ចំនួន ១០៥០គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣លានម៉ែត្រ​ក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង