ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ បញ្ជាការដ្ឋានអង្គរក្សបានខិតខំបំពេញតួនាទី និងភារកិច្ចរហូតក្លាយជាកងឯកភាពឆ្នើមមួយនៃកងយោធពលខេមរភូមិន្ទ


ពាក់ព័ន្ធនឹងការងារអភិវឌ្ឍ អង្គភាពមានការបោះជំហានទៅមុខរឹងមាំលើគ្រប់វិស័យ ទាំងរចនាសម្ព័ន្ធដឹកនាំបញ្ជា ចំនួនទ័ព មធ្យោបាយគ្រឿងបំពាក់ និងការកសាងជំរំជម្រក ក៏ដូចជាហេដ្ឋានរចនាសម្ព័ន្ធនានាបម្រើឱ្យការបំពេញភារកិច្ច និងការលើកកម្ពស់ជីវភាព សុខុមាលភាព របស់យោធិន និងគ្រួសារយោធិន។













