Detail Top Banner

ពលកប្រមាណ ៧៣នាក់មកពីប្រទេសថៃ ចូលមកស្រុកខ្មែរវិញតាមច្រករបៀង២ ត្រូវកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ឃាត់ខ្លួន និងឲ្យធ្វើទេស្តរហ័សរកមេរោគកូវីដ.១៩

ខេត្តបន្ទាយមានជ័យ៖ ពលករក្នុងមានប្រុស ស្រី ក្មេង យ៉ាងហោចណាស់ ៧៣នាក់ ឆ្លងដែនពីប្រទេសថៃ ចូលមកស្រុកកម្ពុជាវិញតាមច្រករ បៀង​២ ត្រូវកងកំលាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៨១៥ ម៉ាឡៃ ឃាត់ខ្លួនយកមកធ្វើសំណាកទេស្តរហ័សឃើញអវិជ្ជមានទាំងអស់។
នគរបាលស្រុកម៉ាឡៃបានប្រាប់អ្នកយកព៍ត័មានយើងឲ្យដឹងថា ច្រកទី១​នៅវេលាម៉ោង ១០:១៥នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ មានពលករចំនួន ១០នាក់ ក្នុងនោះមានស្រី ៦នាក់ កុមារម្នាក់ វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ ចំណុចកំពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន២ គឺ ខេត្តបាត់ដំបង ៧នាក់ ខេត្តព្រៃវែង ៣នាក់។
ច្រកទី២នៅវេលាម៉ោង ៩:១០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កម្លាំង​ប៉ុស្តិ៍ស្ពានម៉ាឡៃ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡុក ស៊ីវហ្វុង នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាឃាត់ខ្លួនបានពលករចំនួន ៦៣នាក់ ក្នុងនោះមានស្រី ២០នាក់ កុមារ ៩នាក់ បានវិលត្រឡប់មក​ពីប្រទេសថៃ តាមភូមិសាស្រ្ត​ប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគាត់មានទីលំនៅក្នុង ៨ខេត្ដ មានខេត្តបន្ទាយមានជ័យ ១៤នាក់ ខេត្តបាត់ដំបង​ ៥នាក់ ខេត្តសៀមរាប​ ១៧នាក់​ ខេត្តកំពង់ធំ​ ៤នាក់​ ខេត្តពោធិ៍សាត់​ ១១នាក់ ខេត្តតាកែវ​ម្នាក់ ខេត្តត្បូង​ឃ្មុំ​ ២នាក់​ ខេត្តព្រៃវែង​ ៩នាក់ ​សរុបទាំងអស់មានចំនួនប្រមាណ ៧៣នាក់។
មេកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ម៉ាឡៃ បានប្រាប់ឲ្យដឹងបន្តទៀតថា ពលករទាំង ៧៣នាក់នោះ កំលាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ម៉ាឡៃ បានធ្វើការណែនាំស្ដីពីការឆ្លងរាល​ដាលរបស់ Virus Covid-19រួច​ កម្លាំងប៉ុស្ដិ៍ចំបក់ដឹកនាំដោយ​លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ សហការជាមួយ​គ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្ដិភាព កម្លាំង​ផ្នែកសឹក​រង​ស្រុក​ម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាល​ឃុំបឹងបេង បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជាលទ្ធផល អវិជ្ជមានទាំង ៧៣នាក់ ។
ពលករទាំង ៧៣នាក់បានធ្វើកិច្ចសន្យាជាអក្សរ ដោយបញ្ឍប់ការលួចធ្វើដំណើរវិលទៅប្រទេសថៃដោយគ្មានការអនុញ្ញាត្តិ ហើយឲ្យវិលទៅគេហដ្ឋានវិញរៀងៗខ្លួនផងដែរ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង