កម្ពុជាពិតជាមានមោទកភាពចំពោះ លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ “ស្ត្រីដើម្បីពហុភាគីនិយម”
កម្ពុជាពិតជាមានមោទកភាពចំពោះ លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលជាស្រ្តីខ្មែរមួយរូបក្នុងចំណោមកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ជាស្រ្តីដ៏ក្លាហាន និងត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ។
លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ “ស្ត្រីដើម្បីពហុភាគីនិយម” ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃទី០៨ ដល់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។
យុទ្ធនាការខាងលើគឺមានគោលបំណងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ស្ត្រីជាង ១១០ រូប ដែលមានការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការកសាងពិភពលោកកាន់តែល្អប្រសើរសម្រាប់មនុស្សជាតិទាំងអស់គ្នា។
ប្រភព៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំ អ.ស.ប