ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកស្លាប់ថ្មី ១នាក់ អ្នកកើតជំងឺកូវីដ-១៩ថ្មី ១៣៩នាក់ ឆ្លងក្នុងសហគមន៌ ១១៥នាក់ នាំចូល ២៤នាក់ និងអ្នកជាសះស្បេីយ ៤២៥នាក់
រហូតដល់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១៣៩នាក់ ឆ្លងសហគមន៌ ១១៥នាក់ នាំចូល ២៤នាក់ មានអ្នកជាសះស្បេីយ ៤២៥នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៣៤៣៥២នាក់ អ្នកជាសះស្បេីយសរុបកេីន ១២៩៧១៧នាក់ និងស្លាប់ថ្មី ១នាក់ សរុបស្លាប់ ៣០៤៨នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៩០០៤៧៣ ស្មេីនឹង ១៧១៦២៥ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។