លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាអគណៈអធិបតីក្នុងកម្មវិធីសម្ពោធជាផ្លូវការ «បណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ»

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការ «បណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ» ដែលរៀបចំឡើងដោយកម្មវិធីពន្លកចំណេះ របស់អង្គការមូលនិធិអាស៊ី និងគាំទ្រដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បញ្ជាក់ថា បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ ពិតជាមានសារៈសំខាន់ក្នុងការ បង្កើនភាពអង់អាច និងបង្កើនសម្លេងស្ត្រី ក្នុងការសិក្សាស្រាវជ្រាវនៅកម្ពុជា ។ លោកជំទាវសង្ឃឹមថា បណ្តាញនេះ នឹងបង្កើតនូវកាលានុវត្តភាព កម្មវិធីបណ្តុះបណ្តាល កិច្ចសហការ និងបណ្តាញសម្រាប់ស្ត្រី ដើម្បីទាញយកឱកាសការងារ ក្នុងវិស័យសិក្សាស្រាវជ្រាវ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ស្ថានទូតអូស្ត្រាលី ដែលបានគាំទ្រដល់កម្មវិធីនានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា៕
អត្ថបទដែលជាប់ទាក់ទង