អ្នកអភិរក្សបានបង្កាត់ពូជសត្វអង្កត់ខ្មៅដោយជោគជ័យលើកដំបូងនៅកម្ពុជា

ប្រភពសារព័ត៌មានថ្មីថ្មី បានសរសេរថា៖ កូន«អង្កត់ខ្មៅ ឬដំបងក្រញូង» ចំនួនពីរក្បាល បានញាស់ដោយជោគជ័យ បន្ទាប់បីអ្នកជំនាញបានបង្កាត់ នៅក្នុងសួនសត្វភ្នំតាម៉ៅ នៅខែមីនា ឆ្នាំ២០២២។ លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ លើកឡើងថា នេះជាលើកទីមួយ ដែលសត្វប្រភេទនេះអាចបង្កាត់បាន នៅក្នុងមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ លោក និក ម៉ាក ដោយបន្ថែមថា សត្វប្រភេទសត្វនេះ នៅកម្ពុជា ជាសត្វដែលកម្រ និងមិនសូវឃើញមានទាំងក្នុងព្រៃធម្មជាតិ ឬក្នុងមជ្ឈមណ្ឌលថែរក្សា និងបង្កាត់ពូជ។
សូមបញ្ចាក់ថា វត្តមានសត្វអង្កត់ខ្មៅ នៅក្នុងសួនសត្វភ្នំតាម៉ៅមានសរុបចំនួន៥ក្បាល ក្នុងនោះ៣ក្បាលជាសត្វចាស់ និងពីរក្បាល ជាកូនទើបបង្កាត់បាននៅក្នុងខែមីនា ឆ្នាំ២០២២៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង