ឯកឧត្ដម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីសម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធផល ៣ឆ្នាំ របស់អង្គការ Samaritan Purse នៅស្រុកបន្ទាយអំពិល

ខេត្ត​ឧត្តរ​មានជ័យ៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីសម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធផល ៣ឆ្នាំ របស់អង្គការ Samaritan Purse នៅស្រុកបន្ទាយអំពិល និងស្រុកចុងកាលខេត្ត​ឧត្តរ​មានជ័យ ។
សូមបញ្ជាក់ថា៖ ក្នុងរយះពេល ៣ ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ ខែមីនាឆ្នាំ២០២២ អង្គការនេះបានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ សម្រេចបានសមិទ្ធផលដូចខាងក្រោម៖
១. សាងសង់ចម្រោះទឹកស្អាត ជីវសាស្ត្រខ្សាច់ (BSF) ជូនដល់គ្រួសារចំនួន ៧.៧៨៩ ក្នុងសាលារៀន និងសហគមន៍ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។
២. សាងសង់បង្គន់អនាម័យ និងបង្គន់ជនពិកាចំនួន ៩៣៩ បង្គន់ ក្នុងសាលារៀន និងសហគមន៍ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។
៣. សាងសង់កន្លែងលាងសម្អាតដៃបានចំនួន ៦៧៧ រ៉ូប៊ីណេ ក្នុងសាលារៀន ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។
៤. ខួងអណ្តូងបំពាក់ម៉ូទ័របូមទឹកបានចំនួន ៤៥អណ្តូង ក្នុងសាលារៀន និងសហគមន៍ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។
៥. ជីកស្រះសហគមន៍បានចំនួន ១៤ស្រះ ក្នុងខេត្តឧត្តរមានជ័យ។
៦. សាងសង់អាងត្រងទឹកភ្លៀង បានចំនួន ៨១ អាង នៅតាមសាលារៀន និងសហគមន៍ខេត្តឧត្តរមានជ័យ។
៧. សាងសង់ប្រព័ន្ធទឹកស្អាតសហគមន៍បានចំនួន ៤ភូមិ ក្នុងខេត្តឧត្តរមានជ័យ។
៨. សាងសង់ឡដុតសម្រាមតាមសាលារៀនបានចំនួន ៦៧ ឡ ក្នុងសាលារៀន ខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ។
៩. បង្រៀនគ្រូបង្គោលវគ្គ (TOT) ស្តីពីការអនុវត្តន៍អនាម័យទឹកស្អាតដល់លោកគ្រូអ្នកគ្រូ និងជនបង្គោលភូមិ ក្នុងសាលារៀន និងសហគមន៍ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។
១០. បណ្តុះបណ្តាលប្រជាពលរដ្ឋក្នុងសហគមន៍ សិស្សានុសិស្ស ក្នុងសាលារៀន និងសហគមន៍ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ បានចំនួន ២៦.៤៦៧ នាក់ ។
គួររំលឹកថា ក្នុងរយៈពេល ៣ ឆ្នាំអង្គការបានចំណាយថវិកាអស់ប្រមាណជាង ៦លានដុល្លាអាមេរិក ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង