ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ ផ្ទះអតីតយុទ្ធដែលរងគ្រោះដោយខ្យល់កន្រ្តាក់


ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក លី សារី អភិបាលរងខេត្ត តំណាង​ឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តបានអញ្ជើញចុះត្រួតពិនិត្យ ផ្ទះអតីតយុទ្ធជនដែលរងគ្រោះដោយខ្យក់កន្រ្តាក់ នៅលើដីសម្បទានសង្គមកិច្ច មជ្ឈមណ្ឌលតេជោសន្តិភាព តបន់ការ៉េ២(២២២២) ប្រមាណជាង ១០៧គ្រួសារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២៧ ខែមីនា កន្លងមកថ្មីៗនេះ។

ក្នុងឱកាសនោះផងដែល ឯកឧត្តម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា៖ ការចាត់ចែងក្រុមជាង ដើម្បីធ្វើផ្ទះថ្មីជូនអតីតយុទ្ធជនដែលផ្ទះរបស់គាត់ប៉ះពាល់ខ្លាំង(ខូចខាតទាំងស្រុង) ឯកឧត្តម ក៏បានបញ្ជាក់ផងដែលថាត្រូវធ្វើថ្មីអោយហើយក្នុងរយៈពេល ១ខែ ក្នុងចំនួនផ្ទះ ៣៩ខ្នង។

ដោយឡែកផ្ទះប៉ះពាល់ស្រាល គឺប្រគល់អោយអាជ្ញាធរខេត្ត ស្រុក ក្រុង កងកម្លាំង និងមន្ទីរអង្គភាព ទទួលបន្ទុក ត្រូវរួមគ្នាធ្វើការជួសជុលឡើងវិញ ដោយកំណត់អោយហើយមុនចូលឆ្នាំខ្មែរ ក្នុងចំនួនផ្ទះ ៦៨ខ្នង ៕
អត្ថបទ និងរូបភាពដោយលោក វេត បញ្ញា ក្រុមការងារព័ត៌មានយុវជនខេត្តបន្ទាយមានជ័យ

អត្ថបទដែលជាប់ទាក់ទង