ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត ចូលរួមរំលែកទុក្ខគ្រួសារសពកុមារាដែលរងគ្រោះថា្នក់ដោយសារគ្រាប់មីនមិនទាន់ផ្ទុះ
ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក ហែម ថុន ប្រធានគណ:កម្មាធិការអនុសាខា និងលោក លិញ យុត អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត រួមជាក្រុមការងារបាននាំយកអំណោយមនុស្សធម៌ ចូលរួមរំលែកទុក្ខគ្រួសារសពកុមារាដែលរងគ្រោះថា្នក់ដោយសារគ្រាប់មីនមិនទាន់ផ្ទុះ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កើតហេតុការណ៍ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត និងសពយកទៅបុណ្យ នៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ។
នៅក្នុងឱកាសនោះដែរលោកប្រធានគណ:កម្មាធិការអនុសាខាកាក បាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ដែលបានបាត់បង់សាច់ញាតិ ជាទីស្រឡាញ់ និងសូមបួងសួងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភព និងបានផ្តាំផ្ញើសូមអោយបងប្អូនថែររក្សា សុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជា ប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។
សម្ភារផ្តល់ជូនរួមមាន៖អង្ករ ១០០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកស៊ីអ៉ីវ ២យួរ ទឹកបរិសុទ្ធ ២កេស ទឹកផ្លែឈើ ២កេស និងថវិកា ៥០០,០០០រៀល និងថវិកាសប្បុរសជន ចំនួន១៥០០០០រៀល ៕ អរគុណសន្តិភាព