អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា សំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាល ជាមួយអតីតយុទ្ធជនពិការប្រភេទ ក១ និងក២ ចំនួន​៤៤២នាក់ ។

នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន និង ឯកឧត្តម ឧត្តមេសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងឳកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ សូមបួងសួងអោយអតីតយុទ្ធជនទាំងអស់មានសុខភាពល្អ រកទទួលទានមានបាន ជាពិសេសសូមឲ្យអតីតយុទ្ធជនទាំងអស់បន្តអនុវត្តវិធានការសុខាភិបាល និងជៀសផុតពីជំងឺ កាចសាហាវទាំងឡាយទាំងពួង ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ៖សំរាប់អតីតយុទ្ធ ជនប្រភេទ ក១ និងក២ ដែលមានប្រាក់ខែទាប និងមានការដំឡើងប្រាក់ខែបន្ថែមនាពេលខាងមុខ បានស្នើដល់មូលដ្ឋានត្រូវថែទាំ និងយកចិត្តទុកដាក់សុខទុក្ខជូនអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ព្រោះពួកគាត់បានចូលរួមពលីកម្ម និងលះបង់ ដើម្បីជាតិមាតុភូមិច្រើនណាស់ និងបានឧបត្ថមគ្រឿងឧបភោគបរិភោគ រួមជាមួយនិងថវិកា មួយចំនួនផងដែល ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង