ខ្លឹមសារសំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី៣ មេសា ២០២២៖
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់សម្តេចតេជោ និងលោក Xi Jinping ។
អាកាសយានដ្ឋាននេះ មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីអង្គរ ដែលធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ ។
អាកាសយានដ្ឋាននេះអាចទទួលបានយន្តហោះគ្រប់កម្រិត ។
ចិនបានយកថវិកាមកវិនិយោគបង្កើតអាកាសយានដ្ឋាន ហើយ ៥០ឆ្នាំក្រោយ និងប្រគល់មកឱ្យខ្មែរ
ការវិនិយោគធ្វើអាកាសយានដ្ឋានរវាងក្រុមហ៊ុនចិន និងបារាំង គឺខុសគ្នា ។
ចិនយកម្ស៉ៅធ្វើនំឱ្យខ្មែរ រីឯក្រុមហ៊ុនបារាំង គឺខ្មែរចេញម្ស៉ៅភាគច្រើន ផ្សំជាមួយម៉្សៅបារាំង ធ្វើនំឱ្យខ្មែរ
កុំភ័ន្តច្រឡំថាការវិនិយោគអាកាសយានដ្ឋាននេះ ផ្តល់ប្រយោជន៍ត្រឹមចិន ព្រោះពេលខាងមុខ កម្ពុជាត្រូវទទួលអ្នកទេសចរក្នុងទំហំកាន់តែធំ ។
ព្រលានយន្តអន្តរជាតិសៀមរាប-អង្គរ ល្មមឱ្យកម្ពុជា ប្រកាសពីតារារះទិសឧត្តរ ។
ទីតាំងសាងសង់ព្រលានយន្តហោះនេះ ជាអតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវ និងបានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ ។
ត្រូវបន្តរួមគ្នាជំរុញការអភិវឌ្ឍនៅតំបន់សាងសង់ព្រលានយន្តហោះនេះ ដូចជាតភ្ជាប់បណ្តាញអគ្គិសនី ផ្គត់ផ្គង់ទឹកស្អាត និងសាងសង់ផ្លូវ ។
កាលណាសាងសង់រួចរាល់នឹងផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ មិនមែនចិនឡើយ ។
ការធ្វើព្រលានយន្តហោះខេត្តសៀមរាប មិនមែនជាការពង្រឹងសមត្ថភាពយោធាចិន នៅកម្ពុជា។ កម្ពុជាត្រូវការតែអ្នកទេសចរបរទេសតែប៉ុណ្ណោះ ។
កម្ពុជាមិនល្ងង់រហូតទៅដល់ឱ្យទឹកដីក្លាយជាទីតាំងទ័ពបរទេស ខុសពីរដ្ឋធម្មនុញ្ញនោះឡើយ ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង