ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសចាប់ពីថ្ងៃទី៦-១២ ខែមេសា កម្ពុជាទទួលរងឥទ្ធិពលអាកាសធាតុជាបន្តបន្ទាប់ ធ្វើឲ្យមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យមជាអន្លើ
ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសថា ពីថ្ងៃទី៦-១២ ខែមេសា ឆ្នាំ២០២២ កម្ពុជាទទួលរងឥទ្ធិពលអាកាសធាតុជាបន្តបន្ទាប់ ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យមជាអន្លើនៅតំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាបភាគឦសាន តំបន់ជួរភ្នំដងរែក និងតំបន់មាត់សមុទ្រ ព្រមទាំងមានសីតុណ្ហភាពទាបបំផុត កម្រិតជាង២២អង្សាសេ ។