លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងកម្ពុជាក្នុងគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី បានដឹកនាំកិច្ចប្រជុំ First Meeting of the Technical Working Group on the Formulation of the ASEAN Regional Plan of Action (RPA) on WPS

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងកម្ពុជាក្នុងគណៈកម្មាធិការអាស៊ានដើម្បីស្រ្តី បានដឹកនាំកិច្ចប្រជុំ First Meeting of the Technical Working Group on the Formulation of the ASEAN Regional Plan of Action (RPA) on WPS តាមប្រព័ន្ធវីដេអូអនឡាញ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណងពិភាក្សានិងប្រមូលធាតុចូលលើសេចក្ដីព្រាងផែនការសកម្មភាពថ្នាក់តំបន់ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ (RPA on WPS)។ នៅក្នុងសុន្ទរកថាបើកនិងបិទនូវកិច្ចប្រជុំខាងលើនេះ លោកជំទាវ ខេង សំវ៉ាដា បានលើកទឹកចិត្តឱ្យសមាជិកនៃក្រុមការងារបច្ចេកទេសសម្រាប់បង្កើតផែនការសកម្មភាពថ្នាក់តំបន់ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ ឱ្យផ្ដល់ធាតុចូលបន្ថែមទៀតតាមរយៈ​អ៊ីម៉ែល ព្រមទាំងកំណត់យកកាលបរិច្ឆេទកិច្ចប្រជុំក្រុមការងារបច្ចេកទេសសម្រាប់បង្កើតផែនការសកម្មភាពថ្នាក់តំបន់ស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ លើកទី២ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
អត្ថបទដែលជាប់ទាក់ទង