រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីទទួលទេវតាឆ្នាំថ្មីនៅរមណីយ៌ដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំ

ភ្នំពេញ៖ក្រុមប្រឹក្សារាជធានីភ្នំពេញ,គណៈអភិបាលរាជធានីភ្នំពេញ,អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធក្រោមឧិវាទរាជធានីភ្នំពេញ បានកំណត់យករមណីយ៏ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូបនៃការកកើត រាជធានីភ្នំពេញដើម្បីប្រារព្វពិធីតាមបែបសាសនា និងទទួលអំណរសាទរ​ទេវតា ឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦។


ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវដែលបានអញ្ជើញជា​អធិបតី​​នាឧិកាសនោះ បានបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីសុំជួយបីបាច់ថែរក្សាប្រ ជាពលរដ្ឋក្នុង​រាជធានី​ភ្នំពេញឲ្យមានសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់នៃសុខសន្តិភាព។ ពិធីនេះក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹក ឡើងវិញពីសមិទ្ធិផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញបានកសាងឡើងក្នុងរយះពេល១ឆ្នាំកន្លងទៅដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ,ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូច​ជាការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការលើកកំពស់បរិស្ថានសោភណ្ឌភាពក្នុងរាជធានីភ្នំពេញផងដែរ។ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមប្រឹក្សារាជធានីភ្នំពេញ បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជំរះអស់នូវគ្រោះចង្រៃអ៊ុបទ្រុប​ទាំងពួងដែលកើតមាន​ពីឆ្នាំចាស់​ឲ្យជ្រះស្រឡះ និងទទួលពរជ៏យសិរីសួរស្តីពីទេវតាឆ្មាំថ្មីព្រះនាមកិរិណីទេវី ដែលជាបុត្រីទី៥របស់ កបិល​មហាព្រហ្ម ព្រមទាំងសំរេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។


សង្គ្រាន្តឆ្នាំថ្មី ឆ្នាំខាលចត្វាសក័ ព.ស២៥៦៦ បានចូលមកដល់នៅវេលាម៉ោង១០.០០នាទី​ព្រឹក​ថ្ងៃទី១៤ ខែមេសាក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំ គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់។នេះជាការរៀបចំសង្គ្រាន្តវត្តភ្នំរបស់រដ្ឋ បាលរាជធានីភ្នំពេញជាថ្មីឡើងវិញក្រោយពីអាក់ខាន​មិនបាន​រៀបចំ​អស់រយៈពេល២ឆ្នាំជាប់គ្នាដោយសារការរីរាលដាលនៃជំងឺផ្លូវដង្ហើមដ៏ស្រួចស្រាលគឺកូវីដ ១៩។ការរីករាលដាលនៃជំងឺកូវីដ.១៩ បានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ។

រាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ក្រោមអនុសាសដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។
នាឧិកាសនោះដែរ ឯ.ឧអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ,ឯ.ឧប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានទស្សនាស្តង់ពិពណ៌បែបបុរាណ រួមទាំងផលិតផលសិប្បកម្មផលិតដោយដៃ និងបង្ហាញពីទំរង់វប្បធម៏​ជាតិជាច្រើន។មានប្រជាពលរដ្ឋជាច្រើនបានមកទស្សនា និងចូលរួមលេងកំសាន្តល្បែងប្រជាប្រិយ៏ មាន​ទាញព្រ័ត្រ លោតបាវ ចោលឈូង បោះអង្គុញ លាក់កន្សែង និងរាំកំសាន្តជាដើមក្នុងសង្គ្រាន្តវត្តភ្នំដែល​រៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់ឧិកាសកំសាន្តដល់បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែលមិនបានអញ្ជើញទៅស្រុកកំណើត។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា៖ យើងបានសប្បាយ​រីករាយ​គឺដោយសារយើងមានសុខសន្តិភាពពេញលេញ ស្ថេរភាពក្រោមការដឹកនាំរបស់ ស្ថាបនិកសន្តិភាព​គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ហើយស្របពេលដែលកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់​ផ្ទះនៃ​កិច្ចប្រជុំកំពូលអាស៊ាន និងជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២នេះ និងព្រឹត្តិការសំខាន់មួយទៀតគឺ​ការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២​ខាងមុខនេះផងដែរ។


ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយះពេល៣ថ្ងៃគឺថ្ងៃទី១៤.១៥.១៦មេសានេះដែរ រដ្ឋបាលរាជធានី​ភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រ ជាពលរដ្ឋ ពិសេសក្មួយៗជាយុវវ័យ សិស្ស និស្សិត កម្មករ​កម្មការនី ត្រូវចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង​ដើម្បីជៀសវាង​កើតមានគ្រោះថ្នាក់ចរាចរណ៏,ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គីភ័យដោយ ប្រុងប្រយត្ន័ចំពោះភ្លើងទៀន​ធូប ចង្ក្រានហ្គាស,ចរន្តអគ្គីសនីជាដើម។

ក្នុងសេចក្តី អំពាវនាវដដែលនេះដែរ ក៏បានណែនាំអោយជៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម៉្សៅ ទះគក់ដោយដៃ ឬវាយនឹងរំពាត់ ទៅលើអ្នកដំណើរ ការជិះម៉ូតូ​បង្ហោះ​តាមដងផ្លូវ និងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿផ្ទុះគ្រប់ប្រភេទដោយរក្សាបាននូវ​សេចក្តីថ្លៃថ្នូរ សក្ត័សមជាកុលបុត្រ កុលធីតាខ្មែរប្រកបដោយគុណធម៏ និងសិលធម៏៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង