ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជនស.ស.យ.កខេត្ត បានអញ្ជើញរាប់បាតព្រះសង្ឃ ៧១អង្គ
ខេត្តប៉ៃលិន៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃទី២ វរៈវ័នបទ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជនស.ស.យ.កខេត្ត បានអញ្ជើញរាប់បាតព្រះសង្ឃ ៧១អង្គ ដើម្បីឧទ្ទិសដល់បុព្វការីជន យុទ្ធជនពលី ដែលបានចែកឋានទៅក្នុងបុព្វហេតុជាតិមាតុភូមិ ៕ អរគុណសន្តិភាព