សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីស្ថានភាពនៃការងារគ្រប់គ្រង ដឹកនាំមន្រ្តីពន្ធនាគារ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីស្ថានភាពនៃការងារគ្រប់គ្រង ដឹកនាំមន្រ្តីពន្ធនាគារ។
កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀតនៃក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាមួយចំនួនដែលជាសំណូមពររបស់អគ្គនាយកដ្ឋានពន្ធនាគារ ៕ អរគុណសន្តិភាព