ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា មិនមានអ្នកស្លាប់ទេថ្ងៃនេះ រកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១៦នាក់ ឆ្លងសហគមន៌ ១៦នាក់ និងមានជាសះស្បេីយ ២៥នាក់
រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១៦នាក់ ឆ្លងសហគមន៌ ១៦នាក់ និងមានជាសះស្បេីយ ២៥នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៣៦២១៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១៣២៩២១នាក់ មិនមានអ្នកស្លាប់ទេថ្ងៃនេះ អ្នកសរុបស្លាប់ ៣០៥៦នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៩៤៨៨៣៩ ស្មេីនឹង ១៧៤៤៨៧ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។