រៀបចំប្រឡងវិញ្ញាបនបត្រ ថ្នាក់ ត្រី ទោ ឯក ២០០១-២០២២ ដល់សមណៈបេក្ខជន បេក្ខនារី


ខេត្តបន្ទាយមានជ័យ៖ ដោយទទួលបានការណែនាំរបស់ក្រសួងធម្មការនិងសាសនាមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០២២ បានសហការជាមួយសាលាគណខេត្តទាំងពីរគណៈ ព្រះមន្រ្តីសង្ឃទាំងពីរគណៈ និងទទួលបាននូវអនុសាសន៍ណែនាំអនុញ្ញាតពីលោកអភិបាលខេត្តដើម្បីរៀបចំ ការប្រឡងថ្នាក់ ត្រី ទោ ឯកដោយឈរលើគោលការណ៍បម្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការចូលរួមអនុវត្តតាមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។


នាព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២២ ក្រោមអធិបតីភាពព្រះគ្រូធុល សុធា ព្រះមេគណខេត្តគណ:មហានិកាយ ព្រះគ្រូវ៉ា ចិន្តា ព្រះមេគណខេត្តគណ:ធម្មយុត្តិនិកាយ ឯកឧត្ដម​ អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបានកាត់វិញ្ញាសាប្រឡងដូចខាងលើ ។


លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: ការប្រលងធម្មវិន័យឆ្នាំនេះមាន សាមណៈសិស្ស ,សិស្សដែលជាបេក្ខជន /នារីចំនួន១.៦៩១អង្គ/នាក់ ដែលបាន និមន្តអញ្ជើញពីតាមបណ្តាវត្តនានា ក្នុងក្រុងស្រុកទាំង៩មកចូលរួមប្រឡង ។
លោក បៀវ ថាន បានបន្តថា វិញ្ញាសារការប្រឡងមានចំនួន៤ មុខវិជ្ជា។ ពេលព្រឹកមាន ៧វិញ្ញាសាគឺវិញ្ញាសាប្រជុំកងធម៍ និងវិញ្ញាសាពុទ្ធប្បវត្តិ។ ពេលរសៀលមាន ២វិញ្ញាសាគឺវិញ្ញាសា ព្រះវិន័យ វិញ្ញាសាសាសនសុភាសិត។


ឯកឧត្ដម​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា រដ្ឋបាលខេត្តសូមធ្វើការកោតសរសើរ​ដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ក្រុងស្រុក ជាពិសេសមន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមបណ្តុះបណ្តាលនូវធនធានមនុស្សស្របតាមយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល។


ជាពិសេសក្នុងដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សបានក្លាយជាអាទិភាពទីមួយនៅក្នុងគោលដៅយុទ្ធសាស្ត្រអប់រំរបស់រាជរដ្ឋាភិបាល។


គឺការពង្រឹងគុណភាពវិស័យអប់រំពោលគឺលើកកម្ពស់នូវចំណេះដឹងសមត្ថភាពសីលធម៌សីលធម៌មនសិការស្នេហាជាតិនិងស្មារតីទទួលខុសត្រូវ។
ឯកឧត្ដម​ អ៊ុំ រាត្រី បានបន្តថា៖ជាការពិតណាស់ដំណើរការប្រឡងនេះជាដំណាក់កាលមួយដ៏សំខាន់ដែលមានរយៈពេលពេញមួយថ្ងៃសម្រាប់ បេក្ខជនគ្រប់រូប គ្រប់ព្រះអង្គដែលបានខិតខំរៀនសូត្រអស់រយៈពេលពេញមួយឆ្នាំ។


ពោលគឺដើម្បីធ្វើការវាស់ស្ទង់និងបង្ហាញអំពីសមត្ថភាពចំណេះដឹងនិងការប្រឡងប្រកបដោយគុណភាព ព្រោះតែកើតចេញពីឆន្ទៈនិងការព្យាយាមសម្រាប់សិក្សារៀនសូត្រ ឲ្យសមស្របតាមព្រះពុទ្ធដីកាទ្រង់ត្រាស់ថា ” វីរិយេន ទុក្ខមច្ចេតិ សត្វលោក” រួចផុតពីសេចក្ដីទុក្ខបានដោយការខិតខំប្រឹងប្រែង។

សូមបញ្ជាក់ថានៅក្នុងការប្រឡងវិញ្ញាថ្ងៃនេះ ឯកឧត្ដម​ ស សុខា និងលោក​ជំទាវ​ កែសួន សុភី ព្រមទាំងបុត្រាបុត្រី តាមរយៈព្រះខេមញ្ញាន រ៉េត ស៊ីណាត ព្រះរាជាគណៈថ្នាក់ កិត្តិយស ទីប្រឹក្សាផ្ទាល់ព្រះមេគណខេត្ត ព្រះអង្គបានមាននៅសទ្ធាជ្រះថ្លា ជួយឧបត្ថម្ភនូវទឹកសុទ្ធចំនួន ២០០​យួរ ភេសជ្ជៈ១០កេសនិង ឯកឧត្ដម​ អ៊ុ រាត្រី បានឧបត្ថម្ភនូវទឹកសុទ្ធវីតាល់ចំនួន១០០កេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង