សិក្ខាសាលាស្តីអំពីការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់


ខេត្តបន្ទាយមានជ័យ៖ ព្រឹក​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានធ្វើពិធីបើកសិក្ខាសាលាស្តីពីការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់។


ពិធីនេះមានការចូលរួម ឯកឧត្ដម​ ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកលីសារី អភិបាលរងខេត្ត ម្នាស់អាជីវកម្ម និងអាជីវករក្នុងខេត្តជិត២០០នាក់បានចូលរួម ។


ឯកឧត្ដម​ ម៉ៅ ថូរ៉ា បានមានប្រសាសន៍ក្នុងសិក្ខាសាលានោះថាគោលបំណងនៅក្នុងសិក្ខាសាលាគឺដើម្បីផ្តល់ឱកាសដល់ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស នៅក្នុងខេត្តបន្ទាយមានជ័យ ឲ្យបានយល់ដឹងអំពីច្បាប់ពាក់ព័ន្ធ នៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួនដើម្បី កាត់បន្ថយបញ្ហាប្រឈមនានាដែលជាគន្លឹះជំរុញឲ្យការធ្វើអាជីវកម្មមានភាពរឹងមាំ បង្កើតបរិយាកាសអាជីវកម្មប្រកបដោយការប្រកួតប្រជែង និងមានភាពស្មោះត្រង់។


ឯកឧត្ដម​ ម៉ៅ ថូរ៉ា បានមានប្រសាសន៍ក្នុងសិក្ខាសាលាបន្តទៀតថា នៅក្នុងអង្គសិក្ខាសាលាបានផ្ដោតសំខាន់ទៅលើច្បាប់ចំនួន៤ ដូចជា ៖
១.ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ២/ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ៣/ច្បាប់ ស្តីពីការប្រកួតប្រជែង
៤.ច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។


ឯកឧត្ដម​ ម៉ៅ ថូរ៉ា បានមានប្រសាសន៍ក្នុងសិក្ខាសាលាបន្តទៀតថា អាជីវករ ពាណិជ្ជករ សិស្សនិស្សិត ត្រូវយល់ដឹងអំពីច្បាប់ស្តីពីច្បាប់នៃ វិនិយោគព្រះណាចក្រកម្ពុជាច្បាប់ការប្រគួតប្រជែងច្បាប់កិច្ចការពារអ្នកប្រើប្រាស់ស្តីពីការគ្រប់គ្រងគុណភាពសុវត្តិភាពផលិតផលទំនិញសេវាកម្ម។


ក្នុងសិក្ខាសាលនោះលោកលីសារីបានមានប្រសាសន៍ថានគរបាលយុត្តិធម៍បានធ្វើការពិនិត្យរាល់បទល្មើសដែលមានចែងក្នុងច្បាប់ ១ត្រួតពិនិត្យ ធ្វើការស្រាវជ្រាវ ប្រមូលទិន្នន័យ និងធ្វើការសាកសួប្គ្គលពាក់ព័ន្ធឲ្យផ្តល់ព៍ត័មាន ឯកសារ ឬវត្ថុផ្សេងៗសម្រាប់ធ្វើការវាយតំលៃ រាល់សកម្មភាពប្រគួតប្រជែងលើទីផ្សារ និងស្វែងរករាល់បទល្មើសដែលស្ថិតក្នុងក្រោមច្បាប់នេះ។


ឯកឧត្ដម​ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ទណ្ឌកម្មនៅក្នុងច្បាប់រួមមាន៖
១.ការព្រមានជាលាយលក្ខណួអក្សរ
២.ផាកពិន័យជាប្រាក់
៣.ទោសវិន័យជាប្រាកើនិងទិសដាក់ពន្ធនាគារ
៤.ការព្យួរ ការដកហូតឬលុបចោលវិញ្ញាបនបត្របញ្ជាក់ការចបញ្ជី ពាណិក្ម អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្មនិងសេវាកម្មជាដើម៕

អត្ថបទដែលជាប់ទាក់ទង