ផ្លូវបេតុងចំនួន២ខ្សែប្រវែង៣០០០ម៉ែត្រនឹងទទឹង៥ម៉ែត្រត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


ខេត្តកណ្តាល៖ ផ្លូវបេតុងចំនួន2ខ្សែប្រវែង3000ម៉ែត្ទទទឹង5ម៉ែត្រនឹងកំរ៉ាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតម៉ៅ ភិរុណប្រធានក្រុមប្រឹក្សាខេត្តនឹង ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលនៃកណៈអភិបាលខេត្តកណ្តាលដែលមានអមដំណើរដោយលោក ឈឿន សុចិត្ត ស្នងការនគរបាល​ខេត្តកណ្តាលផងដែរ។នៅក្នុងអង្កពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី អភិបាលក្រុង ស្រុក មន្ទីរ មន្រ្តីការយាលយ័ កងកម្លាំងប្រដាប់អាវុធទាំង3 ប្រជាពលរដ្ឋជាច្រើនផងដែរ។


ប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតម៉ៅ ភិរុណ បានបញ្ជាក់ថា ផ្លូវបេតុងថ្មីដែលសម្ភោធដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ជាផ្លូវការនាពេលនេះគឺជាសមិទ្ធផលមួយបន្ថែមទៀតសម្រាប់ក្រុងតាខ្មៅយើងឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមមូលដ្ឋានដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ប្រកបអាជីវកម្ម និងការដឹកជញ្ជូនកសិផលផ្សេងៗឆ្លងកាត់បានងាយស្រួល និងឆាប់រហ័សផដែរ។


ឯកឧត្តមបណ្ឌិតបន្តថា ប្រទេសជាតិយើងមាន សុខសន្តិភាព មានការរីកចម្រើនអភិវឌ្ឍន៍ដូចសព្វថ្ងៃ គឺក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតែងតែយកអាទិភាពផ្លូវជាសរសៃឈាមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ពីព្រោះផ្លូវ វាជាសរសៃឈាមដ៏មានសារៈសំខាន់បំផុតសម្រាប់បម្រើឱ្យវិស័យសេដ្ឋកិច្ចជាចម្បង ពោលគឺមានផ្លូវគឺមានក្តីសង្ឃឹម ក្នុងការកាត់បន្ថយបាននូវភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជនបទ។

ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត។ពិសេសសូមប្រជាពលរដ្ឋទាំងអស់ជួយថែទាំសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលមានថ្នាក់មូលដ្ឋានទទួលបានរួមមានផ្លូវនេះជាដើម។ ដើម្បីទុកប្រើប្រាស់ឱ្យបានយូរនិងរក្សាឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។


នៅក្នុងពិធីនេះដែរឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវ អោយប្រជាពលរដ្ឋ គ្រប់អាយុចូលរួមបោះឆ្នោតសូមទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ អោយបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង