លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញចុះពិនិត្យមើលការងារចាក់វ៉ាក់សាំងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

នាថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យមើលការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទីតាំងដែលបានចុះពិនិត្យរួមមាន សាកលវិទ្យាល័យ វ៉ានដា សាកលវិទ្យាល័យ ប៊ែលធី​ ផ្សារទួលទំពូង និងសួនឧស្សាហកម្ម សំរោងធំ ខេត្តកណ្តាល។

អត្ថបទដែលជាប់ទាក់ទង