កាតព្វកិច្ចពាក់ម៉ាស់ការពារនៅទីសាធារណៈនៅតាមទីសាធារណៈនៅប្រទេសកូរ៉េខាងត្បូងត្រូវបានដកចេញ

ស្របតាមនិន្នាការនៃការធ្លាក់ចុះករណីឆ្លងថ្មីប្រចាំថ្ងៃនាពេលថ្មីៗនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដកចេញនូវវិធានការកាតព្វកិច្ចពាក់ម៉ាស់ការពារនៅទីសាធារណៈខាងក្រៅចាប់ពីថ្ងៃច័ន្ទម្សិលមិញទៅ លើកលែងតែការជួបជុំធំៗមានអ្នកចូលរួមលើសពី ៥០នាក់។

វិធានការរឹតបន្តឹងនេះត្រូវបានដាក់ចេញតាំងពីខែតុលា ឆ្នាំ២០២០ ហើយអ្នកដែលបំពានវិធានការនេះអាចប្រឈមនឹងការផាកពិន័យ។
ប៉ុន្តែការសម្រេចដកចេញវិធានការនេះ បានកើតឡើងនៅពេលដែលកម្រិតកំពូលនៃរលកឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកើនឡើងដោយវីរុសទម្រង់អូមីក្រុងបានកន្លងផុតទៅ ហើយប្រទេសនេះបានរក្សាប្រព័ន្ធឆ្លើយតបផ្នែកវេជ្ជសាស្ត្រដែលមានស្ថេរភាព។
ទោះជាយ៉ាងណាក៏ដោយ ការពាក់ម៉ាស់ការពារនៅតែត្រូវបានណែនាំឱ្យធ្វើនៅពេលដែលមនុស្សពិបាករក្សាគម្លាតឱ្យបានយ៉ាងតិច ១ម៉ែត្រពីគ្នានៅពេលមានការជួបជុំ និងក្នុងកាលៈទេសៈដែលដំណក់ទឹកមាត់មានការបំភាយចេញច្រើន ដូចជានៅពេលមានការស្រែក និងការច្រៀងជាដើម។
ការពាក់ម៉ាស់ការពារនេះក៏ត្រូវបានណែនាំផងដែរសម្រាប់អ្នកដែលមានការសង្ស័យថាមានរោគសញ្ញានៃជំងឺកូវីដ-១៩ និងមានហានិភ័យខ្ពស់នៃការឆ្លង៕ by AKP

អត្ថបទដែលជាប់ទាក់ទង