យន្តហោះដឹកមនុស្ស២២នាក់បានបាត់ស្រមោលនៅប្រទេសនេប៉ាល់
បរទេស៖ យន្តហោះដឹកអ្នកដំណើរ២២នាក់ ក្នុងនោះមាននាវិក៣នាក់របស់ក្រុមហ៊ុន TaraAir បានបាត់បង់ទំនាក់ទំនងភ្លាមៗ បន្ទាប់ DHC-6 Twin Otter of Tara Air បានចេញដំណើរនៅម៉ោង៩:៥៥ព្រឹក (ម៉ោង១១:១០នាទីព្រឹកម៉ោងនៅទីក្រុងភ្នំពេញ) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ ពីទីក្រុង Pokhara ទៅ Jomsom ដែលមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រភាគពាយព្យ។ ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានបាត់បង់ទំនាក់ទំនងភ្លាមៗបន្ទាប់ពីការហោះហើរ។ មន្ត្រីនេប៉ាល់លោក Sudarshan Bartaula អ្នកនាំពាក្យក្រុមហ៊ុន Tara Airបាននិយាយថា DHC-6 បានដឹកមនុស្ស ២២នាក់ រួមទាំងអ្នកដំណើរ និងនាវិក៣នាក់ ក្នុងនោះមានជនបរទេស ៦នាក់នៅលើយន្តហោះ ជនជាតិឥណ្ឌា ៤នាក់ ជនមិនស្គាល់សញ្ជាតិ ២នាក់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Phanindra Mani Pokharel បាននិយាយថា ឧទ្ធម្ភាគចក្រ ២គ្រឿងត្រូវបានដាក់ពង្រាយកំពុងស្វែងរកយន្តហោះដែលបាត់ ។ប្រទេសនេប៉ាល់ ជាប្រទេសដែលមានទឹកដីភាគច្រើនស្ថិតនៅលើភ្នំហិម៉ាឡៃយ៉ា បានកត់ត្រាការធ្លាក់យន្តហោះជាច្រើន ដោយសារអាកាសធាតុប្រែប្រួល និងអាកាសយានដ្ឋានជាច្រើនដែលស្ថិតនៅក្នុងទីតាំងលំបាកសម្រាប់ការហោះហើរ និងការចុះចត។ លោក Pokharel បាននិយាយថា “អាកាសធាតុអាក្រក់អាចរារាំងប្រតិបត្តិការស្វែងរក ។
Jomsom គឺជាកន្លែងឡើងភ្នំដ៏ល្បីល្បាញមួយនៅភ្នំហិម៉ាឡៃយា ត្រូវបានចំណាយពេលប្រហែល ២០នាទីដើម្បីទៅដល់ទីនោះពី Pokhara ដោយយន្តហោះ ។DHC-6 Twin Otter គឺជាយន្តហោះដែលអាចហោះឡើង និងចុះចតនៅលើផ្លូវរត់ខ្លីដែលត្រូវបានអភិវឌ្ឍនិងសាងសង់ដោយ de Havilland Canada ក្នុងឆ្នាំ១៩៦៥-១៩៨៨។DHC-6 Series 400 ផលិតដោយក្រុមហ៊ុន Viking Air តាំងពីឆ្នាំ២០០៨ អាចផ្ទុកអ្នកដំណើរបាន ១៩នាក់ ឈានដល់ល្បឿនអតិបរមា ៣១៤គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងការហោះហើរជិត ១៥០០គីឡូម៉ែត្រ។
គួរបញ្ជាក់ផងដែរថា ការធ្លាក់យន្តហោះដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសនេប៉ាល់ បានកើតឡើងក្នុងខែមីនា ឆ្នាំ២០១៨កន្លងមក នៅពេលដែលយន្តហោះ Bombardier Q400 នៃក្រុមហ៊ុនអាកាសចរណ៍ US-Banglaបានធ្លាក់ ខណៈពេលចុះចតនៅអាកាសយានដ្ឋាន Tribhuvan ក្រុង Kathmandu ដោយបានសម្លាប់មនុស្ស ៥១នាក់និង ២០នាក់ផ្សេងទៀតរងរបួស ។
Pokhara ប្រហែល ២០០គីឡូម៉ែត្រភាគខាងលិចនៃ Kathmandu គឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទី២ នៅក្នុងប្រទេសនេប៉ាល់ ៕ by AFP