ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសកម្ពុជា ច្រានចោលការចោទប្រកាន់ អំពី មូលដ្ឋានកងទ័ពជើងទឹករាម


រដ្ឋមន្រ្តីការបរទេសកម្ពុជាច្រានចោលការចោទប្រកាន់ អំពី មូលដ្ឋានកងទ័ពជើងទឹករាម ក្នុងជំនួបសម្តែងការអបអរសាទរយ៉ាងជូនចំពោះលោកជំទាវ Penny Wong ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីការបរទេស អូស្ត្រាលី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតប ចំពោះការសាកសួររបស់លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong ជុំវិញព័ត៍មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយដោយ បណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ព ជើងទឹក រាម ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក សុខុន បានច្រានចោលការចោទប្រកាន់ដោយស្ពាន មូលដ្ឋាន ទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាង ខ្ជាប់ខ្លួនរបស់កម្ពុជាចំពោះ រដ្ឋធម្មនុញ្ញ របស់ខ្លួនដែលមិន អនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយ នៅលើទឹកដីកម្ពុជា ឡើយ និងបានគូសបញ្ជាក់ថា ការកែលំអ មូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើង ដើម្បីពង្រឹង សមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារ បូរណភាពដែនសមុទ្ររបស់ខ្លួន នឹងដើម្បីប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មតាមដែនសមុទ្រ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង