ឃាត់ខ្លួនក្មេងទំនើងជិះម៉ូតូបង្ហោះ ដាក់សុីម៉ាំងលឺខ្លាំងៗតាមផ្លូវទីសាធារណៈ បង្កការរំខានដល់ប្រជាពលរដ្ឋ ២លើកបាន ២៦គ្រឿង និងឃាត់មនុស្ស ៣៣នាក់
ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់កំលាំង នគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយ លោកវីរៈសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសេរីសោភ័ណសហការជាមួយ ជំនាញផ្នែកប្រឆាំងគ្រឿងញៀន ផ្នែកព្រហ្មទណ្ឌ និងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ក្នុងនោះក៏បាន សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ និងសង្កាត់អូរអំបិលចុះបង្ក្រាបបានក្មេងទំនើង ៣៣នាក់ ចំនួន ២ថ្ងៃ និងថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២២ និងម៉ូតូ ២៦គ្រឿង កែដាក់សុីម៉ាំង លឺខ្លាំងៗ ២១គ្រឿង បង្ហោះ ២គ្រឿង ជិះអមពីក្រោយចាំថត ២គ្រឿង ជិះបែមុខពីក្រោយ ១គ្រឿង ក្នុងនោះ ១០គ្រឿងអត់ពន្ធ យកមកអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ ដើម្បីធ្វើទៅតាមនិតិវិធីច្បាប់។
លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំពោះក្មេងទំនើងទាំង ៣៣នាក់នោះនគរបាលបានឲ្យអនុវត្ត ៣ចំណុច ៖
-ចំណុចទី១ ឲ្យម្ចាស់អ្នកជិះម៉ូតូអត់ពន្ធយកទៅបង់ពន្ធខ្លួនឯង ពេលធ្វើកិច្ចសន្យារួច ។
-ចំណុចទី២ ម្ចាស់ម៉ូតូកែសុីម៉ាំងដាក់បំពងសំលេងឮខ្លាំងៗបង្ករំខានដល់ប្រជាពលរដ្ឋឲ្យដាក់សុីម៉ាំងធម្មតាឡើងវិញ ។
-ចំណុចទី៣ ក្រោយពីធ្វើកិច្ចសន្យារួច ចំពោះម្ចាស់ម៉ូតូទាំងអស់ ត្រូវធ្វើការផាកពិន័យទៅតាមរដ្ឋបាលច្បាប់ចាចរណ៍ ។
លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានឲ្យក្មេងទំនើងណា កែបំពង់ស្រីម៉ាំងឲ្យយកសុីម៉ាំងដើមយកមកដាក់វិញឲ្យបានត្រឹមត្រូវ ក្នុងនោះក៏បានឃើញមានវត្តមាន ម្តាយ ឪពុក ក្មេងទំនើងពេញត្រៀបត្រាក្នុងអធិការដ្ឋានក្រុងសិរីសោភ័ណដើម្បីមកទទួលកូនយកទៅផ្ទះវិញ ដោយមានជាប់លិខិតស្នាមយកជាប់និងខ្លួនផងដែរ។
លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យប្រព្រឹត្តជាលើកទី២បន្តទៀត បើមិនរៀងចាល ចាប់បានជាលើកទី២ នឹងអនុវត្តតាមវិធានការរដ្ឋបាល។
បន្ទាប់មក លោកបានកោះហៅឪពុកម្តាយឬអាណាព្យាបាលមកធានាយកកូនៗទៅអប់រំបន្ត ហើយម៉ូតូដែលពាក់ព័ន្ធនឹងបំពង់ស៊ីម៉ាំងលឺខ្លាំង តម្រូវឲ្យម្ចាស់ដាក់បំពង់ស៊ីម៉ាំងឲ្យត្រូវតាមលក្ខណៈដើមវិញ ដោយឡែកម៉ូតូដែលអត់ពន្ធនោះ សមត្ថកិច្ចអនុវត្តតាមច្បាប់ឲ្យម្ចាស់យកទៅបង់ពន្ធខ្លួនឯង។ ជាមួយគ្នានោះដែរ លោកអធិការនគរបាលក្រុង បានអំពាវនាវដល់ ឪពុកម្តាយ ឬអាណាព្យាបាល មេត្តាណែនាំដល់កូនចៅ របស់ខ្លួនកុំឲ្យប្រព្រឹត្តនូវអំពើដែលសង្គមស្អប់ខ្ពើម ដូចជាការបង្ហោះម៉ូតូ ជិះរេចុះឡើងពេញផ្លូវនេះ វាបង្កគ្រោះថ្នាក់ខ្លួនឯងនិងអ្នកដទៃ ដែលប្រើប្រាស់ផ្លូវជាមួយ។
ចំពោះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងវារំខានដល់អារម្មណ៍និងការរស់នៅរបស់ប្រជាពលរដ្ឋទៀតផង ៕