លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បន្តដឹកនាំក្រុមការងារមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមណ្ឌលសុខភាពជ័យ មណ្ឌលសុខភាពសំបូរ និងទីតាំងផ្សេងៗមួយចំនួនទៀត ស្ថិតនៅខេត្តកំពង់ធំ។
គោលបំណងក្នុងការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនេះ គឺដើម្បីជំរុញដំណើរការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានលឿន និងពង្រឹងសេវាសុខាភិបាលនៅថ្នាក់ក្រោមជាតិឲ្យកាន់តែមានភាពល្អប្រសើរផងដែរ។ អរគុណសន្តិភាព