ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលេីការងារថែទាំផ្លូវក្រាលក្រួសក្រហមជាលក្ខណៈខួបចំនួន ៤ខ្សែ
ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃ ពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលេីការងារថែទាំផ្លូវក្រាលក្រួសក្រហមជាលក្ខណៈខួបចំនួន ៤ខ្សែ ប្រវែងសរុប ១៨ ១០០ម៉ែត្រ ទទឹងខ្នងលេី ៦ម៉ែត្រ សាងសង់លូមូលគ្រប់ប្រភេទចំនួន ២៤កន្លែង និងលូប្រអប់ចំនួន ៣កន្លែង ស្ថិតក្នុងឃុំកក់ និងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អនុវត្តដោយ នាយកដ្ឋានផ្លូវលំ ។ បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេសរួចមក គណៈកម្មការបានសម្រេចឯកភាពទទួលយកផ្លូវទាំង ៤ខ្សែខាងលើដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ៕ អរគុណសន្តិភាព