ត្រីរៀលពីរប្រភេទមានសារៈសំខាន់បំផុតក្នុងលក្ខណៈពាណិជ្ជកម្មនៅកម្ពុជា នេះបើតាមការរកឃើញរបស់ អង្គការ Wonders Of The Mekong
ត្រីរៀលដែលមានឈ្មោះជាភាសាអង់គ្លេសថា Small mud carps និង ឈ្មោះវិទ្យាសាស្ត្រ Henicorhynchus entmema និង ត្រីរៀលតុប H. siamensis គឺជាប្រភេទត្រីដ៏សំខាន់បំផុតក្នុងលក្ខណៈពាណិជ្ជកម្មនៅកម្ពុជា។ ត្រីទាំងពីរប្រភេទសត្វ នេះក៏មានសារៈសំខាន់ផងដែរចំពោះអេកូឡូស៊ី នៃអាងទន្លេមេគង្គ និង សន្តិសុខស្បៀងសម្រាប់ប្រជាជនរស់នៅក្នុងតំបន់។
ការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវ នៃគម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ ( Wonders of the Mekong) បានវិភាគលើរបាយត្រីពីរប្រភេទនេះ នៅទូទាំងប្រទេសកម្ពុជាដោយផ្អែកលើកំណត់ត្រាផលចាប់ត្រី ដែលប្រមូលបានពីទីតាំងចំនួន២២ ចាប់ពីឆ្នាំ២០០៧ ដល់ ឆ្នាំ២០១៥។ ការសិក្សាបានបង្ហាញថា សត្វត្រីទាំងពីរប្រភេទនេះ សម្បូរនៅតាមទីតាំងខុសៗគ្នា ហើយក៏ធ្លាក់ចុះ និង នៅមានស្ថិរភាពនៅកន្លែងខុសគ្នាផ្សេងៗទៀត។ លទ្ធផលនៃការសិក្សាទាំងនោះសង្កត់ធ្ងន់ ចំពោះរបៀបគ្រប់គ្រងត្រីប្រភេទនេះ ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី និង សន្តិសុខស្បៀងក្នុងតំបន់។
ការគ្រប់គ្រងជលផល និង ការធ្វើផែនការអភិរក្ស គួរតែផ្តោតលើតំបន់ដែលសម្បូរត្រីតាមប្រភេទនីមួយៗ ដូចជា ទីតាំងមួយចំនួននៅក្នុងទន្លេសាប និង ខ្សែទឹកទន្លេមេគង្គ ចំពោះត្រីរៀល និង កន្លែងមួយចំនួននៅតំបន់ដីសណ្តទន្លេមេគង្គ និង តំបន់ភាគខាងត្បូង នៃបឹងទន្លេសាប សម្រាប់ត្រីរៀលតុប H. siamensis ហើយយើងទាំងអស់គ្នាគួរតែគាំទ្រដល់ជម្រកសំខាន់ៗ ដូចជា ដោយការរក្សាលំហូទឹកតាមរដូវ និងដែលអាចព្យាករណ៍បាន នៅក្នុងអាងទន្លេមេគង្គក្រោម ៕ ប្រភពៈ Wonders of the Mekong) by AKP