នាយករដ្ឋមន្ត្រីវៀតណាម៖ វៀតណាមមានការគោរពភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយ ស្ថិរភាពយូរអង្វែងជាមួយកម្ពុជា


ខេត្តត្បូងឃ្មុំ៖ ឯកឧត្ដម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀត ណាមបានថ្លែងថា វៀតណាមជានិច្ចកាលមានការគោរពភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ជាមួយកម្ពុជា ហើយ វៀតណាមមានបំណងជានិច្ច ក្នុងការពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ នយោបាយ ការទូត សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ ទេសចរណ៍ រវាងប្រទេសទាំងពីរ ជំរុញការតភ្ជាប់សេដ្ឋកិច្ច បង្កើតបរិយាកាសវិនិយោគអំណោយផល។
ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមថ្លែងដូច្នេះ ក្នុងខណៈអញ្ជើញចូលរួមជាមួយសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X 16 ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ មិថុនា ឆ្នាំ២០២២។ ឯកឧត្ដម Pham Minh Chinh មានប្រសាសន៍ថា ខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាព្រឹត្តិការ ណ៍ដ៏អស្ចារ្យប្រកបដោយអត្ថន័យជ្រាលជ្ រៅរម្លឹកខួបលើកទី៤៥នៃការចាប់ផ្ដើមដំណើរសង្គ្រោះជាតិផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវការរស់ឡើងវិញរបស់កម្ពុជា បង្ហាពីកិច្ចសហប្រតិបត្តិការពិសេសសាមគ្គីភាពរវាងប្រជាជន និងប្រជាជាតិទាំងពីរ រួមចំណែកពូនជ្រុំចំណងមិត្តភាព ប្រពៃណីល្អរវាងកម្ពុជា និងវៀតណាម។
ឯកឧត្ដមបន្តថា ពិធីមិទ្ទិញនេះកាន់តែមានអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងរួមគ្នារៀបចំសកម្មភាពដ៏មហោឡារិកជាច្រើន ដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតជាផ្លូវការវៀតណាម កម្ពុជា (២៤ មិថុនា ១៩៦៧ ២៤ មិថុនា ២០២២) និងជាពិសេសក្នុងក្ដីរីករាយរបស់ប្រជាជនកម្ពុជា ក្រោយពេលដែលរៀបចំដោយជោគជ័យនូការរបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្ដមនាយករដ្ឋមន្ត្រីថ្លែងថា ក្រឡេកមើលទៅអតីតកាល ៤៥ឆ្នាំមុន ដែលប្រវត្តិសាស្ត្រមានការប្រែប្រួលជាច្រើន បក្ស រដ្ឋ និងប្រជាជនវៀតណាមរីករាយ ដែលឃើញថាប្រទេសនិងប្រជាជនកម្ពុជាបានឆ្លងកាត់ការលំបាកនិងបញ្ហាប្រឈមជាច្រើនរាប់មិនអស់ រក្សាដោយរឹងមាំ នូវសន្តិភាព ឯករាជ្យ កសាងឡើងវិញ និងដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពប្រជាជនកាន់តែប្រសើរឡើង និងមានតួនាទីកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ។ ទន្ទឹមនេះ វៀតណាមអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជូនចំពោះជោគជ័យដ៏ធំធេង និងទូលំទូលាយ ដែលប្រជាជនកម្ពុជាទទួលបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ព្រះករុណាព្រះមហាក្សត្រ នរោត្ដម សីហមុនី ភាពប៉ិនប្រសប់របស់គណបក្សប្រជាជនកម្ពុជា តួនាទីរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិ បាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីច្រើនឆ្នាំកន្លងមកនេះ។
ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមគូសបញ្ជាក់ថា ថ្មីៗនេះ កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសពីរលើពិភពលោក ដែលប្រកាសបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ មុនគេ បើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញ។ ចំណូលពីការនាំចេញបានកើនឡើងដោយមិនធ្លាប់មាន ៣៣ភាគរយ នៅឆ្នាំ២០២១ ធានាសុខុមាលភាពជូនប្រជាពលរដ្ឋ។ កម្ពុជាបានសម្រេចសមិទ្ធផលពីកិច្ចសហប្រតិបត្តិការ និងកិច្ចការអន្តរជាតិដ៏ឆ្នើមជាច្រើន រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថេរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងមានតួនាទីកាន់តែលើកកម្ពស់ក្នុងឆាកអន្តរជាតិ ក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ឯកឧត្ដមបានគូសបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលលំបាកក្នុងពេលដែលជំងឺកូវីដ១៩រាតត្បាតប្រទេសទាំងពីរ(វៀត ណាម-កម្ពុជា) បានជួយគ្នាទៅវិញទៅមកដោយទាន់ពេលវេលា នូវសម្ភារ វេជ្ជសាស្ត្រ សាច់ប្រាក់ និងវ៉ាក់សាំង។ទន្ទឹមនេះដែរ ចំពោះទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ សម្រេចបានជាង ៤.៥ពាន់លានដុល្លារអាម៉េរិក កើនឡើង៨០ភាគរយ បើធៀបនឹងឆ្នាំ២០២០ ហើយក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នាំនេះ សម្រេចបាន ៥.៤៤ពាន់លានដុល្លារអាម៉េរិក កើនឡើង២០ភាគរយ បើ ធៀបក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន។ មកដល់ពេលនេះវៀតណាមមានគម្រោងវិនិយោគចំនួន ១៨៨ នៅកម្ពុជា ដែលមានដើមទុនចំបញ្ជីសរុបចំនួន ២ពាន់លានដុល្លារអាម៉េរិក ដោយរក្សាបានចំណាត់ថ្នាក់លេខ១ ក្នុងអាស៊ាន និងចំណាត់ថ្នាក់លេខ៥ ក្នុងបណ្ដាប្រទេសដែលវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា៕ by AKP

អត្ថបទដែលជាប់ទាក់ទង