សភាអ៊ុយក្រែនអនុម័តចំពោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងនានារបស់ CIS


អ៊ុយក្រែន៖ លោក តារ៉ាស់ មែលនីជុក អ្នកតំណាងរដ្ឋាភិបាលអ៊ុយក្រែនប្រចាំនៅសភាជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា សភាជាតិ Verkhovna Rada របស់ប្រទេសអ៊ុយក្រែនបានអនុម័តការដកខ្លួនរបស់ប្រទេសនេះចេញពីកិច្ចព្រមព្រៀងមួយចំនួននៅក្នុងរដ្ឋឯករាជ្យ Commonwealth (CIS) ។
លោកបានសរសេរនៅក្នុងបណ្តាញសង្គមតេឡេក្រាមថា «ច្បាប់ស្តីពីការដកខ្លួនចេញពីកិច្ចព្រមព្រៀង CIS ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ និងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង ច្បាប់ស្តីពីការដកខ្លួនចេញពីកិច្ចព្រមព្រៀង CIS ស្តីពីការបម្រុងអន្តររដ្ឋនៃការរៀបចំជីវសាស្រ្ត និងមធ្យោបាយផ្សេងទៀតនៃការការពារសត្វ ច្បាប់ស្តីពី ការដកខ្លួនចេញពីកិច្ចព្រមព្រៀង CIS ស្តីពីការគាំទ្រ និងអភិវឌ្ឍន៍អាជីវកម្មខ្នាតតូច ត្រូវបានអនុម័តជាទូទៅ»។
លើសពីនេះទៀត សមាជិកសភាក៏បានអនុម័តទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការដកខ្លួនចេញពីពិធីសារស្តីពីវិសោធនកម្មលើកិច្ចព្រមព្រៀងអំពីទំនាក់ទំនងអន្តររដ្ឋផងដែរ។
យោងតាមលោក មែលនីជុក បានឱ្យដឹងថា កិច្ចព្រមព្រៀងទាំងនោះ គឺលែងមានផលប្រយោជន៍ ឬលែងប្រើប្រាស់ហើយ ខណៈដែលការអនុវត្តកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងអន្តររដ្ឋ ជាពិសេសការផ្ញើឯកសារផ្លូវការតាមរយៈទីក្រុងមូស្គូ និងការគំរាមកំហែងដល់ផលប្រយោជន៍ជាតិរបស់អ៊ុយក្រែន៕ by AKP

អត្ថបទដែលជាប់ទាក់ទង