មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបើកកិច្ច ប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ និងរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្នុងសាលប្រជុំមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការ រៀបចំផែនការយុទ្ធសាស្រ្ត ថវិកា ឆ្នាំ២០២៣-២០២៥ និងរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ជាតិ។
កិច្ចប្រជុំនេះមានការចូលរួម មន្ត្រីអមដំណើររបស់ក្រសួង សេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក យុទ្ធ ស្វីតនី ប្រធានរតនាគារខេត្ត អនុប្រធានមន្ទីរ និងអង្គភាពថវិកាមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ ។
ក្នុងកិច្ចប្រជុំនេះ លោក បឹង គឹមសឹង បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា៖គ្រប់អង្គ ភាពត្រូវគិតគូរឲ្យបានច្បាស់លាស់នូវការរៀបចំផ្នែកចំណូល-ចំណាយ របស់មន្ទីរ អង្គភាពឲ្យបានជាក់លាក់ត្រឹមត្រូវទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែងដំណើរការអនុវត្តការងារថវិកាស្របតម្រូវការសមិទ្ធកម្មរបស់ខ្លួនកត្តាសំខាន់គឺការអភិវឌ្ឍក្នុងមន្ទីរអង្គភាពរបស់ខ្លួន ក៏ត្រូវរំលេចនូវសកម្មភាពនិងបេសកកម្មចម្បងៗរបស់ក្រសួង-ស្ថាបនអំពីភាពជាក់ស្ដែងនៃការអនុវត្តផែនការយុទ្ធសាស្រ្តថវិកាឆ្នាំកន្លងមក និងការប៉ាន់ស្មានស្ថានភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តថវិកាបច្ចុប្បន្នធៀបទៅ និងគោលដៅសូចនាករដែលបានកំណត់ និងលើកឡើងនូវបញ្ហាប្រឈមដែលត្រូវដោះស្រាយក្នុងឆ្នាំ២០២៣ និងឆ្នាំខាងមុខទៀតផងដែរ ។
លោក បឹង គឹមសឹងបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ការរៀបចំផែនការយុទ្ធសាស្រ្តថវិកានេះ ក៏ត្រូវរំលេចផងដែរអំពីវិធានការគោលនយោបាយសំខាន់ៗ ដែលក្រសួងស្ថាប័ន បានដាក់ចេញស្របតាមទិសដៅនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិរួមទាំងគោលនយោបាយតាមវិស័យ និងអន្តរវិស័យ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តថវិកា មន្ទីរអង្គភាពជុំវិញខេត្ត និងក៏ត្រូវគិតគូរ យកចិត្តទុក ដាក់ក្នុងការអនុវត្តការ ចំណូលចំ ណាយថវិកាឆ្នាំ២០២៣នេះ ឲ្យបានល្អប្រសើរ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ ជាក់ស្តែង នៅក្នុងបំណាច់ឆ្នាំអនុវត្តថវិកាឆ្នាំ២០២១ មន្ទីរបានសង្កេតឃើញនៅមានការខ្វះចន្លោះក្នុងការអនុវត្ត ចំណូលចំណាយថវិកាដែលតម្រូវឲ្យមន្ទីរអង្គភាពជុំវិញខេត្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ ព្រោះថាថវិកា គឺ ជាការកំណែទម្រង់ហិរញ្ញវត្ថុស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជ រដ្ឋាភិបាល ដែលធានានូវការអនុវត្តចំណូលចំណាយថវិកាកាន់តែប្រ សើរឡើង ប្រកបដោយភាពត្រឹមត្រូវតម្លាភាព និងអាចជឿទុកចិត្តបាន។
ក្នុងនោះឯកឧត្ដម អ៊ុំ រាត្រី ក៏បានផ្តាំផ្ញើរឲ្យមន្ទីរ អង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ក្នុងការស្ដាប់ នូវការបង្ហាញរបស់ប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសូមលើកទឹកចិត្តឲ្យមានការចូលរួមក្នុងការសួរនូវចំណុចដែលពុំទាន់យល់ច្បាស់ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០ ២៣-២០២៥និងរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នេះឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាផងដែរ ៕ អរគុណសន្តិភាព